(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចឲ្យបើកដំណើរការឡើងវិញ នៅមណ្ឌលសុខភាពខ្ពបតាងួន និងភូមិអូររុន ស្ថិតក្នុងឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ក្រោយបិទដោយសារពាក់ព័ន្ធអ្នកកើតជំងឺកូវីដ១៩ កាលពីពេលកន្លងទៅ។
សេចក្ដីសម្រេចរបស់លោក អ៊ុន ចាន់ដា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវបានដាក់ឲ្យដំណើរការឡើងវិញ នៅមណ្ឌលសុខភាពខ្ពបតាងួន និងភូមិអូររុន ស្ថិតនៅក្នុងឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម»។
គួរជម្រាបថា កាលពីពេលកន្លងទៅលោក អ៊ុន ចាន់ដា បានសម្រេចបិទបណ្ដោះអាសន្ននូវមណ្ឌលសុខភាព និងភូមិមួយនេះ ក្រោយបានពាក់ព័ន្ធជាមួយអ្នកកើតជំងឺកូវីដ១៩៕