Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក កឹម សុខា គេចវេសពីការឆ្លើយតបអ្នកកាសែត ក្រោយពីបញ្ចប់វេទិកាសាធារណៈ នៅខេត្តព្រះសីហនុ (Video inside)

05-03-2016 10:57

(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់វេទិកាសាធារណៈ នៅខេត្តព្រះសីហនុ នាមុននេះបន្តិច, ក្រុមអ្នកសារព័ត៌មានជាច្រើននាក់តាមសុំការបំភ្លឺពីលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ក្នុងគោលបំណងសុំការបំភ្លឺពាក់ព័ន្ធនឹងសម្លេងវិដេអូឃ្លីប ប៉ុន្តែត្រូវបានលោក កឹម សុខា គេចវេស មិនព្រមឆ្លើយតបចំពោះអ្នកកាសែត។

ក្រុមព័ត៌មានដែលបានចូលរួមសុំការបំភ្លឺពីលោក កឹម សុខា បានឲ្យដឹងថា លោក កឹម សុខា ត្រូវបានអង្គរក្សរបស់លោក នាំប្រញាប់ប្រញាល់ចូលទៅរថយន្ត ​ហើយជិះចេញទៅ ដោយមិនព្រមឆ្លើយតបចំពោះអ្នកកាសែតជុំវិញរឿងអាស្រូវស្នេហា។ 

សូមជំរាបថា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា នៅវេលាម៉ោង៩ព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦នេះ បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ តាមវេទិកាសាធារណៈមួយ នៅភូមិអូតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

តាមសេចក្តីជូនដំណឹង របស់ CNRP នៅថ្ងៃអាទិត្យ ទី០៦ លោក កឹម សុខា នឹងធ្វើវេទិកាសាធារណៈនៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រធានគណបក្សយុវជនកម្ពុជា៖ «លោក កឹម សុខា បានទទួលស្គាល់ថា សម្លេងរឿងអាស្រូវស្នេហារបស់ខ្លួនពិតមែន»

Posted by Fresh News on Friday, March 4, 2016