(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៣នាក់ទៀត ក្នុងមូលដ្ឋានខេត្តរបស់ខ្លួន ក្នុងនោះក៏មានជនជាតិឥណ្ឌូណេស៉ីម្នាក់ដែរ ដែលបម្រើការនៅកាស៉ីណូក្រោនបាវិត។
រដ្ឋបាលខេត្តស្វាយរៀង បានអំពាវនាវដល់អ្នកដែលពាក់ព័ន្ធ ឬបានប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ទាំង១៣នាក់នេះ ចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ១៤ថ្ងៃ និងត្រូវតាមដានសុខភាពរបស់ខ្លួនផងដែរ។
ប្រសិនបើមានអាការខុសប្រក្រតី ដូចជា ក្តៅខ្លួន ក្អក កណ្តាស់ ឈឺបំពង់ក ពិបាកដកដង្ហើម ត្រូវផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាកដែលមានទីតាំងនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងអតីតយានដ្ឋាន Mr.SO ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧ / ០៤៤ ៧១២ ៥២២ របស់ក្រុមការងារ៕
ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង៖