(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់សាធារណជនជូនទៅទាំងអស់ មេត្តាជួយផ្តល់ឯកសារ សៀវភៅអានផ្សេងៗ ដែលបានប្រើប្រាស់រួចដល់បណ្ណាល័យតាមការស្ម័គ្រចិត្ត ដើម្បីអាចឲ្យសិស្សានុសិស្សធ្វើការសិក្សាស្រាវជ្រាវ និងអានបន្ថែមទៀត លើសៀវភៅសិក្សាគោលដែលមានស្រាប់ នេះបើយោងតាមសេចក្តីអំពាវនាវរបស់ក្រសួងអប់រំ។
ក្រសួងអប់រំបានបញ្ជាក់ថា «មកទល់បច្ចុប្បន្ននេះ បណ្ណាល័យគ្រប់ភូមិសិក្សាមានចំនួន ៨៤៧០ នៅតាមសាលារៀនទូទាំងប្រទេស។ ទោះបីជាយ៉ាងណាក៏ដោយបណ្ណាល័យទាំងនេះ ភាគច្រើនមានតែសៀវភៅសិក្សាគោលប៉ុណ្ណោះ ពុំទាន់មានសៀវភៅអាន គ្រប់គ្រាន់តាមតម្រូវការ របស់សិស្សានុសិស្សសម្រាប់សិក្សាស្រាវជ្រាវ និងអានបន្ថែមនៅឡើយ»៕
សូមអានសេចក្តីអំពាវនាវរបស់ក្រសួងអប់រំទាំងស្រុង៖