Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេច ហេង សំរិន ផ្ញើសារលិខិតជូនពរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសទិវានារីអន្តរជាតិលើកទី១០៥

05-03-2016 09:38

(ភ្នំពេញ)៖ ក្នុងឱកាសទិវានារីអន្តរជាតិ លើកទី១០៥ ថ្ងៃទី០៨ មីនា ឆ្នាំ២០១៦ ខាងមុខនេះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃកម្ពុជា សូមជូនពរ និងប្រសិទ្ធពរជ័យបវរសួស្ដី សិរីមង្គល មហាប្រសើរជូន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សូមទទួលបាននូវកាយពលមាំមួន បញ្ញាញាណភ្លឺថ្លា ប្រាជ្ញាឈ្លាសវៃ សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ ដើម្បីដឹកនាំកាកបាទក្រហមកម្ពុជា ឆ្ពោះទៅរកភាពជោគជ័យជាបន្តបន្ទាប់ ធ្វើឲ្យកិត្យានុភាពកាកបាទក្រហមកម្ពុជា កាន់តែមានភាពល្បីល្បាញទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ។

សូម សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចតេជោ ហ៊ុន សែន ព្រមទាំងបុត្រា បុត្រី និងចៅៗ សូមជួបប្រទះនូវពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕