(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្ដកំពង់ស្ពឺ បានសម្រេចផ្អាកបណ្ដោះអាសន្នមន្ទីរសម្រាកព្យាបាល និងសម្ភព អ៉ឹម រស្មី នៅក្រុងច្បារមន និងមណ្ឌលសុខភាពត្រពាំងគង ស្រុកសំរោងទង ក្រោយពាក់ព័ន្ធអ្នកកើតជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។
លិខិតរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវបានផ្អាកបណ្ដោះអាសន្ន មណ្ឌលសុខភាពត្រពាំងគង ស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងមន្ទីរសម្រាកព្យាបាល និងសម្ភព អ៉ឹម រស្មី ដែលស្ថិតនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៤ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩ ឈ្មោះ ចំរើន ច័ន្ទថារី»។
ខាងក្រោមនេះ ជាលិខិតរបស់អភិបាលខេត្ដកំពង់ស្ពឺ៖