(បន្ទាយមានជ័យ)៖ សេចក្តីរាយការណ៍ភ្នាក់ងារ Fresh News ប្រចាំខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៥ ខែមីនានេះ ក្រុមសមត្ថកិច្ចរបស់ថៃ បានបន្តចុះចាប់ទំនិញរបស់អាជីវករខ្មែរនៅផ្សាររ៉ុងក្លឿ ដោយពួកគេអះអាងថា អាជីវករខ្មែរបានលក់ទំនិញ រំលោភកម្មសិទ្ធិបញ្ញា។
បើតាមសេចក្តីរាយការណ៍ នៅព្រឹកថ្ងៃនេះផងដែរ ក្រុមអាជីវករខ្មែរ ក៏គ្រោងធ្វើបាតុកម្មឆ្លើយតប នឹងការចុះចាប់ឥវ៉ាន់ របស់សមត្ថកិច្ចថៃ ដោយការធ្វើបាតុកម្មនេះ ក្រុមអាជីវករគ្រោងនឹងប្រមូលផ្តុំគ្នា នៅលើស្ពានមួយកន្លែង ក្នុងក្រុងប៉ោយប៉ែត ដើម្បីជំរុញឲ្យអាជ្ញាធរជួយដោះស្រាយ៕
ព្រឹកនេះ សមត្ថកិច្ចថៃបន្តចុះចាប់ទំនិញ របស់អាជីវករខ្មែរនៅផ្សាររ...ព្រឹកនេះ សមត្ថកិច្ចថៃបន្តចុះចាប់ទំនិញ របស់អាជីវករខ្មែរនៅផ្សាររ៉ុងក្លឿ ខណៈក្រុមអាជីវករ ប្រុងធ្វើបាតុកម្មប្រឆាំងតបវិញ
Posted by Fresh News on Friday, March 4, 2016