(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦ បានចាត់ឲ្យលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងសហការី ចុះសួរសុខទុក្ខ និងនាំយកថវិកា សម្ភារៈមួយចំនួន របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទៅឧបត្ថម្ភជូនដល់មន្រ្តីស៊ីម៉ាក់ ដែលរងរបួសធ្ងន់៣នាក់ និងរបួសស្រាល១៨នាក់ ក្នុងឧបទ្ទវហេតុក្រឡាប់រយន្ត នៅភូមិអូររំដួល ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ កន្លងទៅនេះ ដែលបច្ចុប្បន្ននេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យព្រះកេតុមាលា។
ក្នុងឱកាសនោះដែរ លោកស្រីអគ្គលេខាធិការ បានពាំនាំនូវការសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តែងការ សោកស្តាយចំពោះឧបទ្ទវហេតុ ដែលបានកើតមានឡើងនេះ ហើយសម្តេចបានផ្តាំផ្ញើឲ្យខិតខំថែទាំសុខភាព ឲ្យបានឆាប់ជា សះស្បើយ។
ជាកិច្ចឆ្លើយតប មន្ត្រីស៊ីម៉ាក់ និងក្រុមគ្រួសារជនរងគ្រោះបានថ្លែងអំណរគុណ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូពីទុក្ខលំបាក និងយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋ រងគ្រោះគ្រប់ពេលវេលា៕