លោក កឹម សុខា បានអញ្ជើញទៅដល់ទីតាំងវេទិកាសាធារណៈ នៅខេត្តព្រះសីហនុ ហើយ
05-03-2016 09:23
(ភ្នំពេញ)៖ ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា នៅវេលាម៉ោង៩៖២៥ព្រឹក ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦នេះ បានចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ តាមវេទិកាសាធារណៈមួយ នៅភូមិអូតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា ៣-៤ថ្ងៃកន្លងទៅនេះ រឿងអាស្រូវរបស់លោក កឹម សុខា បានផ្ទុះឡើងជាថ្មី នៅលើបណ្តាញសង្គម Facebook និងសារព័ត៌មាន បន្ទាប់ពីមានការបែកធ្លាយសម្លេងសាងសងស្នេហាមួយ រវាងបុរសម្នាក់ដែលគេជឿថា ជាសម្លេងរបស់លោក កឹម សុខា ជាមួយនារីវ័យក្មេងឈ្មោះ «ស្រីមុំ»។ សម្លេងខ្សែអាត់នោះបង្ហាញថា ភាគីខាងប្រុសដែលគេសន្និដ្ឋានថាជា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិនោះ បានណាត់នារីវ័យក្មេងម្នាក់ ដែលគេទៅដើរលេងនៅក្រៅប្រទេស និយាយអំពីរឿងលើគ្រែ ព្រមទាំងមានការផ្តល់លុយជូនស្រីកំណាន់ផងដែរ។
សម្លេងនេះដំបូងឡើយត្រូវបានបែកធ្លាយនៅលើ Facebook មួយឈ្មោះស្រីមុំ ហើយត្រូវបានសារព័ត៌មាននានា យកទៅចុះផ្សាយ ជាបន្តបន្ទាប់ប្រៀបបីដូចជា វីដេអូភាគយ៉ាងជក់ចិត្ត៕