(ភ្នំពេញ)៖ បន្ទាប់ពីទំព័រ Facebook ឈ្មោះថា Sok Pisey មានច្រើនដេសដាស រហូតដល់អ្នកគាំទ្រ មិនដឹងថា​តើ Account Facebook មួយណា ជារបស់តារាចម្រៀង កំពុងពេញនិយមក្នុងស្រទាប់យុវវ័យ កញ្ញា សុខ ពិសី ទើបនៅពេលនេះ នាងបានចេញមុខប្រកាសជាផ្លូវការថា Facebook Page របស់នាងពិតប្រាកដមានឈ្មោះ ថា« Sok Pisey Official» ដោយមានបង្ហោះ ពីសកម្មភាពសិល្បៈរបស់នាងជាហូរហែ ដើម្បីកុំឲ្យទស្សនិកជន និងអ្នកគាំទ្រ​មានការយល់ច្រឡំ និងពិបាកស្វែងរក Page របស់នាងក្នុង Facebook ។

ជាការពិតកន្លងមក មានអ្នកសិល្បៈល្បីៗជាច្រើន ត្រូវបានជនអនាមិក បន្លំ​ឈ្មោះ Facebook របស់ខ្លួន និងបានបញ្ចេញនូវព័ត៌មានមិនពិត ប៉ះពាល់ដល់ម្ចាស់ខ្លួនពិតប្រាកដ ជាពិសេសមានខ្លះ ហ៊ានដល់បញ្ចេញ​រូបអាសអាភាស ដើម្បីឲ្យមហាជន និងអ្នកនិយមលេងទាំងអស់យល់ច្រឡំ ក្នុងគោលបំណងទុច្ចរិត បង្ខូចកេរ្តិ៍ឈ្មោះ។ បញ្ហានេះបានធ្វើឲ្យអ្នកសិល្បៈទាំងនោះ ប្រឈមនឹងបញ្ហាបាត់បង់កេរ្តិ៍ឈ្មោះ កិត្តិយស រហូតតារាខ្លះបានប្រកាសប្ដឹង ទៅ​អាជ្ញាធរ ដើម្បីស្វែងរកមុខជនអនាមិក កំហូចទាំងនោះទៀតផង ។

ងាកមកតារាចម្រៀងសម្ដីស្រទន់ សំបូរទៅដោយមន្តស្នេហ៍រយពាន់ កញ្ញា សុខ ពិសី ឯណេះវិញ នៅក្នុងបណ្ដាញសង្គម Facebook គេបានពិនិត្យឃើញថា ឈ្មោះ Sok Pisey មានយ៉ាងច្រើន រហូតអ្នកលេងគិតថា មិនដឹងជាឈ្មោះមួយណា ជារបស់ សុខ ពិសី ពិតប្រាកដនោះទេ ។ ចំណុចនេះ បានធ្វើឲ្យកំពូលតារាចម្រៀង បែបយុវវ័យ និងមានសម្រស់ស្រស់ស្អាត គួរឲ្យគ្រឺតខ្នាញ់ កញ្ញា សុខ ពិសី បានសម្រេចចិត្តប្រកាស Page Facebook ពិតប្រាកដរបស់ខ្លួន ដើម្បីឲ្យអ្នកគាំទ្របានដឹង និងដើម្បីកុំឲ្យយល់ច្រឡំ តទៅទៀត ដោយ Facebook Page នេះមានឈ្មោះថា « Sok Pisey Official» ។ សូមចុច Link (https://www.facebook.com/officialsokpisey/?fref=ts)។

បន្ទាប់ពីតារាចម្រៀង សំនៀងក្រអៅក្រអួន សុខ ពិសី ប្រកាសទទួលស្គាល់ ថា ​Facebook ឈ្មោះ « Sok Pisey Official» ជារបស់ខ្លួនជាផ្លូវការហើយនោះ នាងបានបង្ហាញក្ដីសង្ឃឹមថា អ្នកគាំទ្ររូបនាងក្នុងបណ្ដាញសង្គម យក្ស Facebook ទាំងអស់នឹងឈប់យល់ច្រឡំលើ Facebook របស់នាង​​ ហើយនឹងបន្តគាំទ្រ​ តាមរយៈការងារសិល្បៈ និងសកម្មភាពផ្សេង ក្នុងទំព័រមួយនេះ តទៅទៀត ។

សូមទស្សនាវិដេអូ របស់កញ្ញា សុខ ពិសី ​បញ្ជាក់ប្រាប់ពី Page Facebook របស់នាង ៖ 

នេះជា Page ដែលនាងខ្ញុំកាន់ផ្ទាល់