Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបករណី ចែកចាយគ្រឿងញៀនទាំងយប់ ចាប់ជនសង្ស័យ៥នាក់ ដកហូតម៉ូតូ៧គ្រឿង

04-03-2016 23:44

(ភ្នំពេញ)៖ អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ នៅរាត្រីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦នេះ បានដឹកនាំកម្លាំងនគរបាលផ្នែកអន្តរាគមន៍ ចុះល្បាតតាមូលដ្ឋាន រហូតបង្ក្រាប ករណីចែកចាយគ្រឿងញៀនមួយកន្លែង ស្ថិតនៅភូមិអង្គកែវ សង្កាត់ ចោមចៅ ដោយឃាត់ខ្លួនជនសង្ស័យ៥នាក់ និងដកហូតម៉ូតូចំនួន៧គ្រឿង។

លោក យឹម សារ៉ាន់ បានប្រាប់ភ្នាក់ងារ Fresh Newsថា ខណៈលោកកំពុងចុះល្បាត ភូមិសាស្រ្តតាមមូលដ្ឋាន តាមបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការនោះ ស្រាប់តែជួប មុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀនចំនួន៥នាក់ ក៏ធ្វើការឃាត់ខ្លួន ព្រមទាំង ដកហូតម៉ូតូចំនួន៧គ្រឿង និងឧបករណ៍សម្រាប់ជក់មួយចំនួនផងដែរ។

សម្រាប់ជនសង្ស័យទាំង៥នាក់ និងវត្ថុតាងទាំងនេះ ត្រូវបានបញ្ជូនទៅសួរនាំបន្តទៀត នៅអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី។ ភ្នាក់ងារ បានរាយការណ៍ថា នៅយប់ថ្ងៃនេះ លោកអធិការក៏បានចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ក្នុងមូលដ្ឋានផងដែរ ដើម្បីសុំឲ្យពួកគាត់ ចូលរួមសហកា រជាមួយកកម្លាំង លើការបង្ក្រាបបទល្មើសផ្សេងៗ ក៏ដូចជាមុខសញ្ញានានា។

ជាមួយគ្នានេះ លោកអធិការក៏បានប្រាប់ទៅកាន់ប្រជាពលរដ្ឋទាំងនោះថា ត្រូវនាំគ្នាទៅធ្វើ អត្តសញ្ញាណប័ណ្ណក៏ដូចជា សៀវភៅគ្រួសារនៅតាមប៉ុស្តិ៍នគរបាល ហើយបើជួបបញ្ហាអ្វីមួយនោះសូមទូរស័ព្ទរាយការណ៍ជូនលោកភ្លាម ពេលនេះនឹងដោះស្រាយ ជូនជាក់ជាមិនខានឡើយ៕