(ក្រចេះ)៖ ស្នងការនគរបាលខេត្តក្រចេះ និងជាអនុប្រធានសមាគមគណៈកម្មាធិការអតីតយុទ្ធជនកម្ពុជាខេត្តក្រចេះ លោក លន់ សុផាត នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦នេះ បាននាំយកថវិការបស់ សមាគមចំនួន៤លានរៀល យកទៅប្រគល់ជូនគ្រួសារអតីតជនពលី ស្ថិតនៅភូមិសំរិទ្ធ ឃុំគោលាប់ ស្រុកចិត្របុរី។
នាឱកាសផ្តល់ថវិកាជូនប្រជាពលរដ្ឋយុទ្ធជនពលីខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីលោក ហន ប៉ូច អនុប្រធានសមាគម និងសមាជិក សមាជិកាមួយចំនួនផ្សេងទៀត។
ស្រ្តីគ្រួសារយុទ្ធជនពលីដែលបានទទួលថវិកាចំនួន៤លានរៀលខាងលើនេះ មានឈ្មោះ រ៉េន រិត។ លោក លន់ សុផាត បានផ្តាំផ្ញើការសួរសុខទុក្ខពីថ្នាក់ដឹកនាំសមាគម លើគ្រួសារយុទ្ធជនពលីព្រមទាំងអតីតយុទ្ធជន នៅតាមបណ្តាខេត្ត ហើយសម្រាប់តតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលីនៅខេត្តក្រចេះ គឺបានទទួលថវិកាជាបន្តបន្ទាប់។
លោកបានផ្តាំផ្ញើឲ្យគ្រួសារយុទ្ធពលី ត្រូវខិតខំបំពេញការងារ និងការរកស៊ីប្រចាំថ្ងៃចិញ្ចឹមកូនចៅ ហើយថវិកាទាំង៤លានរៀលនេះ នឹងអាចជួយកាត់បន្ថយការលំបាកបានមួយកំរិតថែមទៀត៕