(ភ្នំពេញ)៖ មន្រ្តីអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ ដែលបាញ់សម្លាប់ខ្លួនឯង នៅភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ នាល្ងាចថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦នេះ មូលហេតុដោយសារតែជនរងគ្រោះ សុំម្តាយឲ្យលក់ដីតែម្តាយមិនព្រមលក់។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា ជនរងគ្រោះមានឈ្មោះ ជា ប៊ុនហុង អាយុ៤៣ឆ្នាំ ជាមន្រ្តីអាវុធហត្ថលើផ្ទៃប្រទេស។ សេចក្តីរាយការណ៍បានឲ្យដឹងថា ជនរងគ្រោះ បានបាញ់ខ្លួនឯងចំថ្គាមខាងឆ្វេងខ្លួនឯង១គ្រាប់ បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។ ក្រោយពិនិត្យកោសល្យវិច័យរួចហើយ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកទៅធ្វើបណ្យតាមប្រពៃណី៕