(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង បង្ហាញអត្ថសញ្ញាណអ្នកមានវិជ្ជមានជំងឺកូវីដ១៩ ចំនួន៣៩នាក់ ដែលយោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។
រដ្ឋបាលខេត្តស្វាយរៀង បានបញ្ជាក់ថា អ្នកវិជ្ជមាន៣៩នាក់ បម្រើការងារនៅកាស៊ីណូ-ម៉ុកបាយ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។
រដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ១៩ និងទីតាំងខាងលើគិតចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព។