(ភ្នំពេញ)៖ អាគារខុនដូ ចំនួន៦អាគារ ជាមួយបរិយាកាសឆ្នេរខ្សាច់ នៅកណ្តាលរាជធានី គឺមាននៅ ORKIDE The Royal Condominium ដែលមានសួនច្បារ ៣.២ហិចតា អាងហែលទឹក ព្រមទាំងកន្លែងកំសាន្តជាង១០០កន្លែង និងផ្សារទំនើបខ្នាតអន្តរជាតិចំនួន២ជាន់ នឹងលេចរូបរាងនៅពាក់កណ្តាលឆ្នាំ២០១៦ នេះ ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ (ម៉ៃដា) ក្បែរសាលាអន្តរជាតិ NORTHBRIDGE ទល់មុខសាលាអន្តរជាតិ CIA។
គម្រោងខុនដូនេះ បានដាក់សម្ពោធចាប់តាំងពី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលមានភ្ញៀវចូលរួមយ៉ាងច្រើនកុះករ ចំនួនជាង ១៣០០នាក់ ដែលបានប្រារព្ធនៅសណ្ឋាគារ លំដាប់ផ្កាយប្រាំ សូហ្វីតែល រាជធានីភ្នំពេញ។ គម្រោងខុនដូនេះ ជាគម្រោងនៃស្នូលកណ្តាល នៃគម្រោងសាងសង់ផ្ទះទី២ របស់ក្រុមហ៊ុនអ័រគីដេវីឡា មានឈ្មោះថា គម្រោងអ័រគីដេវីឡា ឌឹរ៉ូយ៉ាល់ ORKIDE Villa The ROYAL ដែលមានទាំងផ្នែកផ្ទះអាជីវកម្ម Shop House, ផ្នែកផ្ទះវីឡាគ្រប់ប្រភេទយ៉ាងស្រស់ប្រណិត ជាមួយគុណភាពសំណង់ដ៏រឹងមាំ ល្អឥតខ្ចោះ សំរាប់លោកអ្នក។
ងាកមកមើល គម្រោងខុនដូ THE ROYAL Condominium យើងសង្កេតឃើញថា បន្ទាប់ពីមានការដាក់សម្ពោធអាគារ A មកដល់ពេលនេះ ទទួលបានការកក់ជិត ៨០% ហើយ។ ហេតុដូច្នេះ ក្រុមហ៊ុនអ័រគីដេវីឡា បាននឹងកំពុងរៀបចំក្នុងការដាក់លក់អាគារ B បន្ថែមក្នុងពេលឆាប់ៗនេះ។
គម្រោងនៃអាគារខុនដូនេះ មានអាគារចំនួន ៦ ដែលមានបន្ទប់គេង សរុបចំនួនរហូតដល់ទៅ ១៤១៨ យ៉ូនីតបន្ទប់ ដែលមានប្រភេទបន្ទប់គេង១, ២ និងបន្ទប់គេង៣ ដែលនឹងត្រូវដាក់លក់ទៅតាមដំណាក់កាល។ ដំណើរការសាងសង់ នៃគម្រោងអាគារខុនដូនេះ នឹងត្រូវបញ្ចប់ក្នុងកំឡុងឆ្នាំ២០១៨ ឆាប់ៗនេះ។
ចំពោះព័ត៌មានបន្ថែម សូមអញ្ជើញទៅកាន់ការិយាល័យលក់ នៅតាមបណ្តោយផ្លូវ ២០០៤ (ម៉ៃដា) ឬ លោកអ្នកអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 089 58 5555, 096 758 5555, 088 758 5555៕