Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តសៀមរាប រកឃើញអ្នកកើតជំងឺកូវីដ១៩ មួយករណីទៀត, អាជ្ញាធរសម្រេចបិទផ្សារក្រោម (Video inside)

12-04-2021 16:52

(សៀមរាប)៖ ខេត្តសៀមរាប បានរកឃើញអ្នកកើតជំងឺកូវីដ១៩ មួយករណីបន្ថែមទៀត នាំឱ្យខេត្តមួយនេះរកឃើញអ្នកកើតជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន ១៣នាក់ហើយ។

ជាមួយនឹងការរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ករណីថ្មីនេះ អាជ្ញាធរ បានសម្រេចបិទបិទផ្សារក្រោម ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបផងដែរ ដើម្បីទប់ស្កាត់ការរីករាលដាល។