លោក ស សុខា និងអភិបាលខេត្តព្រៃវែង ដឹកនាំមន្រ្តីដង្ហែក្បួន អបអរសាទរទិវាសិទ្ធិនារី អន្តរជាតិ ជុំវិញក្រុងព្រៃវែង
04-03-2016 16:29
(ព្រៃវែង)៖ តំណាងរាស្រ្តមណ្ឌលព្រៃវែង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង ព្រមទាំងលោកស្រីទាំង២នាក់ នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦នេះ បានដឹកនាំមន្រ្តីរាជការ មកពីគ្រប់ស្ថាប័ន សមាជិកសមាជិកា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់ ដង្ហែក្បួនអបអរសាទរខួបលើកទី១០៥ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា នៅជុំវិញក្រុងព្រៃវែងតែម្តង។
កម្មវិធីរៀបចំខាងលើនេះរៀបចំដោយ៖ សាលាខេត្តព្រៃវែង និងមន្ទីរកិច្ចការនារីខេត្ត ព្រមទាំងសមាគមអាដហុក។ សម្រាប់កម្មវិធីមួយនេះ មានការចូលរួមសាទរយ៉ាងខ្លាំង ពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ នៅក្រុងព្រៃវែង និងបានចូលរួមយ៉ាងច្រើននាក់ ព្រមទាំងជនរងគ្រោះក្នុងអំពើហឹង្សាក្នុងគ្រួសារ និងជួញដូរផ្លូវភទេ។ នៅក្នុងពិធីដង្ហែក្បួនខាងលើនេះ ក៏មានដឹកមុខពីក្រុងភ្លេងឆៃយ៉ាំ គោះស្គរយ៉ាងទ្រហឹងពេញទីរួមខេត្ត ពោពេញដោយក្តីសប្បាយរីករាយគ្រប់គ្នាៗ៕