ភ្នំពេញ៖ អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦នេះបានបំពាក់អាវពន្លឺ ជូនប្រជាការពាររបស់សាលាខណ្ឌជាច្រើន ដើម្បីបង្កើនការចូលរួមកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន។ អភិបាលខណ្ឌដូនពេញ បានថ្លែងថា ប្រជាការពារពិតជាមានសារសំខាន់ណាស់ លើកិច្ចការពារសន្តិសុខ របស់ប្រជាពលរដ្ឋ តាមរយៈការចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ច។
លោកបានប្រាប់ទៅប្រជាការពារ ត្រូវចូលរួមប្រចាំការនៅតាមគោលដៅនានាទាំងថ្ងៃទាំងយប់ នៅក្នុងទឹកដីរបស់ខ្លួនដើម្បីទប់ស្កាត់ និងចេញជួយអន្តរាគមន៍ភ្លាមៗ នៅពេលមានបទល្មើសអ្វីមួយកើតឡើងទៅលើប្រជាពលរដ្ឋទាំងភ្ញៀវជាតិ និងបរទេស៕