(ភ្នំពេញ)៖ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦នេះ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្រេចចេញអនុក្រឹត្យ កែសម្រួលតួនាទី និងភារកិច្ចរបស់ក្រសួងបរិស្ថាន និងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពាក់ព័ន្ធនឹងសមត្ថកិច្ច និងការគ្រប់គ្រងតំបន់វិនិយោគអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ច និងសមត្ថកិច្ច និងការគ្រប់គ្រងតំបន់ការពារ និងអភិរក្សព្រៃឈើ និងជលផល, នេះបើយោងតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាល ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃនេះ។

អនុក្រឹត្យនេះមានចំនួន៣មាត្រា ដោយរៀបចំអំពីភារកិច្ច និងការទទួលខុសត្រូវមួយចំនួនរបស់ក្រសួងបរិស្ថាន និងកសិកម្ម៕

ខាងក្រោមនេះជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាល៖