សម្តេច ហេង សំរិន និងសម្តេចក្រុមព្រះ ផ្ញើសារចូលរួមរំលែកទុក្ខឧបនាយករដ្ឋមន្រ្តី មែន សំអន ចំពោះមរណភាពរបស់ស្វាមី
04-03-2016 15:54
(ភ្នំពេញ)៖ សម្តេច ហេង សំរិន និងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានផ្ញើសាររំលែកទុក្ខជូនឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ចំពោះមរណភាពរបស់ លោក ប៉េង ប៉ាត់ សមាជិកព្រឹទ្ធសភា ដែលជាស្វាមី។
អតីតនាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ ជាមិត្តរួមជំនាន់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការតស៊ូផ្តួលរំលំរបប ប៉ុល ពត បានទទួលមរណភាព កាលពីវេលាម៉ោងប្រមាណ ១៖៣៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០២ ខែមីនា ឆ្នាំ ២០១៦នេះ ដោយរោគាពាធក្នុងជន្មាយុ ៦៦ឆ្នាំ។ ពេលនេះសពរបស់លោកកំពុងតម្កល់ក្នុងភូមិគ្រឹះលេខ៣ ផ្លូវលេខ៤៦៦ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (ខាងជើងក្រសួងមហាផ្ទៃ)៕
ខាងក្រោមនេះជាលិខិតចូលរួមរំលែកទុក្ខរបស់សម្តេច ហេង សំរិន និងសម្តេចក្រុមព្រះ៖