-
(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០១៦ កម្ពុជាបានស្វាគមន៍គម្រោងវិនិយោគជប៉ុនធំៗចំនួន១០៧ ដែលមានទុនវិនិយោគសរុបប្រមាណជាង ៧៣០លានដុល្លារអាមេរិក នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មានរបស់ CDC ដែលទើបចេញផ្សាយ នៅលើបណ្តាញទំនាក់ទំនង Facebook។
CDC បានឲ្យដឹងទៀតថា «បន្ថែមលើការវិនិយោគធំៗទាំងនេះ ក៏មានការកើនឡើងនូវចំនួន ភោជនីយដ្ឋានជប៉ុនជាច្រើនដែល បច្ចុប្បន្នមានចំនួនប្រមាណ ២០០កន្លែង។ វត្តមាននៃគម្រោងវិនិយោគ របស់ជប៉ុនទាំងនេះ បង្ហាញឱ្យឃើញពីភាពទាក់ទាញរបស់កម្ពុជា ចំពោះវិនិយោគិនជប៉ុន ក្នុងការធ្វើធុរកិច្ច និងពង្រីកផលិតកម្ម ព្រមទាំងឆ្លុះបញ្ចាំងពីជំនឿទុកចិត្ត របស់វិនិយោគិនជប៉ុន មកលើរាជរដ្ឋាភិបាលកម្ពុជា»។
CDC បានបញ្ជាក់ឲ្យដឹងទៀតថា ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន ក៏បានចូលរួមចំណែកដល់ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា បន្ថែមលើវិស័យជាប្រពៃណី រួមមានឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង, វិស័យកសិកម្ម និងរោងម៉ាស៊ីនកិនស្រូវ, វិស័យសំណង់ និងវិស័យទេសចរណ៍ ដោយបញ្ចូលឧស្សាហកម្មថ្មីៗ ដូចជា ការផ្គុំតម្លើងសម្ភារៈបរិក្ខារអេឡិចត្រូនិចនិងអគ្គិសនី ការផលិតគ្រឿងបន្លាស់រថយន្ត និងការផ្គុំតម្លើងមធ្យោបាយដឹកជញ្ជូនជាដើម។
សូមជម្រាបថា នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមានកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុនលើកទី១៣ ក្រោមអធិបតីភាព លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក គូម៉ាម៉ារុ យូជិ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងក្រសួង ស្ថាប័ន កម្ពុជាដែលពាក់ព័ន្ធនឹងកិច្ចការវិនិយោគ ថ្នាក់ដឹកនាំនិងមន្ត្រីនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេស ជប៉ុន (JICA) អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) និងតំណាងក្រុមហ៊ុនជប៉ុន ដែលមានសកម្មភាពវិនិយោគនៅកម្ពុជា។
កិច្ចប្រជុំគណៈកម្មាធិការនេះ គឺជាផ្នែកមួយនៃយន្តការថែទាំវិនិយោគិន ដោយផ្តល់ឱកាសឱ្យមានការសន្ទនា រវាងតំណាងស្ថាប័នរដ្ឋរបស់កម្ពុជា និងវិនិយោគិន ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងស្តាប់នូវសំណូមពរផ្សេងៗរបស់ពួកគេ៕
CDC៖ កម្ពុជាទទួលគម្រោងវិនយោគជប៉ុនធំៗចំនួន១០៧ មានទឹកប្រាក់ជាង៧៣០លានដុល្លារ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០១៦ (ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០១៦ កម្ពុជាបានស្វាគមន៍គម្រោងវិនិយោគជប៉ុនធំៗចំនួន១០៧ ដែលមានទុនវិនិយោគសរុបប្រមាណជាង ៧៣០លានដុល្លារអាមេរិក នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មានរបស់ CDC ដែលទើបចេញផ្សាយ នៅលើបណ្តាញទំនាក់ទំនង Facebook។