(ពោធិ៍សាត់)៖ បុរសម្នាក់ ដែលជាចុងភៅគ្រួសារសាច់អាំង Family BBQ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីគាត់បានផ្លោះចូល ក្នុងបន្ទប់នារី រួមការងារជាមួយគ្នាម្នាក់ ទាំងកណ្ដាលអធ្រាត្រ គោលបំណងចង់កោសខ្យល់ តែត្រូវយាយនារីរងគ្រោះ ឃើញហេតុការណ៍ទើបធ្លាយរឿង រួមរ័កជាមួយគ្នា ដែលធ្លាប់បានសម្រេចរហូតដល់ទៅ៤ដងឯណោះ ហើយជនសង្ស័យត្រូវបានបញ្ជូនទៅកាន់តុលាការនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦នេះ។
ជនសង្ស័យថា ជាការត្រូវរ៉ូវគ្នា រហូតបានរួមភេទ សម្រេចចំនួន៤ដងមកហើយ តែពេលបែកការ ទើបខាងស្រីប្ដឹងឲ្យសមត្ថកិច្ចចាប់ខ្លួន។ ជនសង្ស័យរូបនេះ បានប្រព្រឹត្តបទល្មើសកាលពីយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ ត្រង់ចំណុចហាងយីហោ (គ្រួសារសាច់អាំង Family BBQ) ស្ថិតក្នុងភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ អនុសេនីយ៍ឯក ប៉ិច ស៊ីផាន់ មេប៉ុស្តិ៍ផ្ទះព្រៃ បានប្រាប់ថា ជនសង្ស័យឈ្មោះ ពេជ្រ តុលា អាយុ២៤ឆ្នាំ រស់នៅភូមិទាហ៊ាន ឃុំស្វាយតឿ ស្រុកកំពង់រោ ខេត្តស្វាយរៀង មកស្នាក់នៅ ភូមិសង្កាត់កើតហេតុខាងលើ ជាមួយមុខរបរចុងភៅនៅហាងយីហោ (គ្រួសារសាច់អាំង Family BBQ)។
ដោយឡែក នារីរងគ្រោះ ឈ្មោះ ម រ ន អាយុ១៤ឆ្នាំ រស់នៅ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មកស្នាក់ភូមិសង្កាត់កើតហេតុ មុខរបរចុងភៅនៅហាងជាមួយគ្នា។ លោកមេប៉ុស្តិ៍ផ្ទះព្រៃបានបន្តទៀតថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងក្រោយពីទទួលបានពាក្យបណ្ដឹងរបស់សាមីខ្លួនរងគ្រោះ (ម រ ន) និងជីដូន តែមិនត្រូវបានគេបញ្ជាក់អំពីឈ្មោះនោះទេ។ បើតាមនារីរងគ្រោះ បានឆ្លើយប្រាប់ឲ្យដឹងថា នៅវេលាម៉ោងប្រមាណ១១៖២០នាទីយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ បន្ទាប់ពីចប់ការងារ ជនសង្ស័យបានចូលមកធ្វើសកម្មភាព ដូចបានរៀបរាប់ខាងលើស្រាប់ នៅក្នុងពាក្យបណ្ដឹងនោះ ពុំមានទាមទារសំណងឬជងឺចិត្តអ្វីនោះទេ គឺសូមឲ្យសមត្ថកិច្ចធ្វើការតាមនិតិវិធី ។
ករណីរំលោភសេពសន្ថវៈខាងលើនេះ ជនសង្ស័យបានឆ្លើយសារភាពមុខសមត្ថកិច្ចផងដែរ៕