ក្រសួងការពារជាតិ ចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនកងកម្លាំងប្រដាប់អាវុធកើនដល់ចំនួនជិត២៤ម៉ឺននាក់ គិតត្រឹមថ្ងៃទី១១ ខែមេសា
11-04-2021 20:26
(ភ្នំពេញ)៖ របាយការណ៍ក្រសួងការពារជាតិកម្ពុជាចេញផ្សាយថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ជូនកងកម្លាំងកើនដល់ចំនួនសរុប ២៣៨,៧៧៩នាក់ ខណៈចាក់លើកទី២ បានចំនួន ១២៤,២៨៤នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងការពារជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ។
ខាងក្រោមតារាងបញ្ជីបូកសរុបការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រសួងការពារជាតិ៖