(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្ដីជូនដំណឹងឱ្យដឹងថា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ ក្រុមការងារជំនាញបានរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ លើបុគ្គលិក ៤នាក់ទៀត ដែលបម្រើការនៅកាស៉ីណូបាវិត-ម៉ុកបាយ ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង ក្រោយយកសំណាកទៅពិនិត្យនៅវិទ្យាស្ថានសុខភាពសាធារណៈ។

បុគ្គលទាំងបួននាក់នោះ រួមមាន៖ បុរសឈ្មោះ អ៊ូ សាម៉ន, ជ ចាន់កុសល, នឹម វិច្ឆ័យ និង ស្រ៊ុន សេងហ៊ាង ខណៈបច្ចុប្បន្ន អ្នកជំងឺបីនាក់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកុវី១៩ បាវិត និងអ្នកជំងឺម្នាក់ទៀតត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រុំ។

រដ្ឋបាលខេត្តស្វាយរៀង បានអំពាវនាវដល់អ្នកដែលពាក់ព័ន្ធ ឬបានប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ខាងលើ ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយ:ពេល ១៤ថ្ងៃ តាមដានសុខភាពខ្លួន។

ប្រសិនបើមានអាការខុសប្រក្រតី ដូចជា ក្តៅខ្លួន ក្អក កណ្តាស់ ឈឺបំពង់ក ពិបាកដកដង្ហើម ត្រូវផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាកដែលមានទីតាំងនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងអតីតយានដ្ឋាន Mr.SO ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧ / ០៤៤ ៧១២ ៥២២ របស់ក្រុមការងារ៕

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង៖