(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ចំនួន ១៣នាក់ទៀត ក្នុងចំណោមអ្នកជំងឺ ៥៦នាក់ ដែលរកឃើញមានជំងឺនៅថ្ងៃទី០៩ ខែមេសា នោះ បាននិងកំពុងបន្តបាត់ខ្លួននៅឡើយ។
រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺទាំង ១៣នាក់នេះ ហើយបានអំពាវនាវឱ្យអ្នកជំងឺបង្ហាញខ្លួន ឬទាក់ទងមកអាជ្ញាធរ ដើម្បីទទួលយកការព្យាបាល។ អាជ្ញាធរក៏បានអំពាវនាវ ដល់អ្នកបានស្គាល់អ្នកជំងឺទាំងនេះ ជួយរាយការណ៍ទៅអាជ្ញាធរផងដែរ។
រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានប្រាស្រ័យ ទាក់ទងជាមួយអ្នកកើតជំងឺកូវីដ១៩ ប្រញាប់រាយការណ៍ជូនអាជ្ញាធរមូល និងរូសរាន់ទៅយកសំណាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល៕