Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងសុខាភិបាល បង្ហាញខិតប័ណ្ណមួយដាក់មានខ្លឹមសារថា «ចូលឆ្នាំនៅផ្ទះ» ដើម្បីជំរុញពលរដ្ឋឲ្យការពារខ្លួនពីជំងឺកូវីដ១៩ អំឡុងពេលបុណ្យចូលឆ្នាំ

11-04-2021 18:21

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញខិតប័ណ្ណមួយ ដោយមានភ្ជាប់ខ្លឹមសារថា «ចូលឆ្នាំនៅផ្ទះ» ដើម្បីជំរុញប្រជាពលរដ្ឋឲ្យការពារខ្លួនពីជំងឺកូវីដ១៩ អំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ។

យោងតាមខិតប័ណ្ណដដែល ក្រសួងសុខាភិបាល ថែមទាំងជំរុញដល់ប្រជាពលរដ្ឋ ឲ្យអនុវត្តវិធានការ ៣កុំ និង៣ការពារ និងចាក់វ៉ាក់សាំងកូវីដ១៩ ផងដែរ៕