(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យទី១ ខែមេសា ឆ្នាំ២០២១ សប្តាហ៍នេះ ក៏មិនខុសពីថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News តែងលើកយកនូវព័ត៌មានសំខាន់ៗចំនួន១០ សុទ្ធសឹងតែរឿងគួរឱ្យចាប់អារម្មណ៍ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។

ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទខ្ទប់ទីតាំងមួយចំនួន ដែលបានឆ្លងជំងឺកូវីដ១៩ធ្ងន់ធ្ងរ នៅខណ្ឌមានជ័យ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ (សេចក្តីសម្រេច១៥ទំព័រ) (ចុចអាន)

២៖ សម្តេចតេជោ ហ៊ុន សែន ដាក់ចេញវិធានការជួយដល់គ្រួសារដែលស្លាប់, ឆ្លង និងប៉ះពាល់ដោយកូវីដ១៩, គ្រួសារស្លាប់រដ្ឋជួយបង់ទឹកភ្លើង៥ខែ, ឆ្លងជួយបង់៣ខែ និងធ្វើចត្តាឡីស័ក ឬរាំងខ្ទប់ជួយបង់២ខែ រួមទាំងឧបត្ថម្ភមួយចំនួន (ចុចអាន)

៣៖ រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យ ស្តីពីកាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ (ចុចអាន)

៤៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យចូលថ្ងៃទី៧ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១​ (ចុចអាន)

៥៖ សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យគិតគូរ និងរៀបចំការព្យាបាលតាមផ្ទះ សម្រាប់អ្នកជំងឺកូវីដ១៩ មានស្ថានភាពស្រាល (ចុចអាន)

៦៖ សម្តេចតេជោ ហ៊ុន សែន ជួបសន្ទនាតាមទូរស័ព្ទជាមួយ លោក ង្វៀង សួនហ៊្វុក ដែលទើបឡើងកាន់តំណែងជាប្រធានរដ្ឋវៀតណាម (ចុចអាន)

៧៖ សាលារាជធានីភ្នំពេញ សម្រេចឲ្យផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងផ្អាកការទទួលអតិថិជនឲ្យចូលមកទទួលទានក្នុងភោជនីយដ្ឋាន (ចុចអាន)

៨៖ អ្នកនាំពាក្យអយ្យការ ប្រកាសផ្លូវការអំពីការដោះលែងនគរបាលដែលបាញ់ជនបែកថ្នាំកាន់កាំបិតដេញចាក់ខ្លួន ឱ្យឲ្យមានសេរីភាព (ចុចអាន)

៩៖ រដ្ឋបាលខេត្តសៀមរាប សម្រេចបិទភូមិគោកតាចាន់ និងភូមិខ្វៀន សង្កាត់គោកចក ចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ (ចុចអាន)

១០៖ ក្រសួងព័ត៌មាន នឹងស្នើសមត្ថកិច្ចដកហូតឧបករណ៍ និងសម្ភារៈផ្សព្វផ្សាយ និងចាត់វិធានការច្បាប់ បើលោក K01 នៅតែបន្តផ្សព្វផ្សាយព័ត៌មាន (ចុចអាន)