(បន្ទាយមានជ័យ)៖ លោក ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា តំណាងនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចុះសួរសុខទុក្ខ និងនាំយកអំណោយមានគ្រឿងឧបភោគបរិភោគ ទៅប្រគល់ជូនបងប្អូនកងទ័ព ការពារព្រំដែនវរសេនាតូច៥១៤ និងផ្នែកសឹករងក្រុងប៉ោយប៉ែត ដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែន សម្រាប់ជួយដោះស្រាយបញ្ហាប្រចាំថ្ងៃ ដែលទទួលបងប្អូនពលករត្រឡប់មកពីប្រទេសថៃ ចូលមកមាតុប្រទេស ដើម្បីបញ្ជូនទៅចត្តាឡីស័ក និងបង្ក្រាបរាល់បទល្មើសផ្សេងៗ តាមបន្ទាត់ព្រំដែន។
អំណោយទាំងរួមមាន៖ មី ២២១ កេស, ទឹកបរិសុទ្ធ១០៥០ យួរ, ក្រដាសជូតមាត់៦៦០ដុំ, អាល់កុល៦០លីត្រ, ម៉ាស ២៥០០ម៉ាស់, ជែលដប់ធំ៥០ដប, ជែលដបតូច២០០ដប, ទឹកស៊ីអ៊ីវ១៣កេស និងយួរ, ទឹកត្រី២៥កេស និងយួរ, អង្ករ៤០០គីឡូក្រាម, ទឹកសុទ្ធ ៥០កេស, កាហ្វេ១កេសធំ, ស្ករស៣០គីឡូក្រាម, ទឹកក្មេះ ៦ កេស, ត្រី៥គីឡូក្រាម, ប៊ីចេង៥គីឡូក្រាម និងអំបិល៥០គីឡូក្រាម៕