(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៩៧២,០២៨នាក់ នៅខ្វះ២៧,៩៧២នាក់ប៉ុណ្ណោះ នឹងបានចំនួន១លាននាក់ហើយ។
* ក្រសួងសុខាភិបាល ចាក់បានចំនួន៖ ៧៤០,៧៩២នាក់។
* ក្រសួងការពារជាតិ ចាក់បានចំនួន៖ ២៣១,២៣៦នាក់
យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាល និងក្រសួងការពារជាតិ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១៕