(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន៤០២នាក់ទៀត ដែលបានរកឃើញកើតជំងឺកូវីដ១៩ នៅថ្ងៃទី០៩ ខែមេសា ម្សិលមិញនេះ។
ការបង្ហាញអត្តសញ្ញាណនេះ ដើម្បីផ្តល់ជាព័ត៌មានដល់អ្នកដែលពាក់ព័ន្ធផ្ទាល់ ឬប្រយោល ទៅធ្វើតេស្តសុខភាព និងធ្វើចត្តាឡីស័ក។ ជាពិសេសត្រូវអនុវត្តន៍វិធានការសុខាភិបាលផ្សេងៗ ដើម្បីទប់ស្កាត់ការចម្លងជំងឺបន្ត។