(សៀមរាប)៖ សេចក្ដីប្រកាស់ព័ត៌មាន របស់គ្រឹះស្ថានអង្គរ ដែលជាគ្រឹះស្ថានសាធារណៈរដ្ឋបាលបានឲ្យដឹងនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា ស្ថិតិភ្ញៀវទេសចរបរទេស បានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរសម្រាប់ខែកុម្ភៈ ឆ្នាំ២០១៦នេះ មានចំនួន ២៤៥.៨១៩នាក់ មានការកើនឡើង៤,២៨% ហើយរកចំណូលបាន ៧.២០៨.១៤០ ដុល្លារកើន ៣,៥៥% បើប្រៀបធៀប ទៅនិងខែកុម្ភៈ ឆ្នាំ២០១៥។
ស្ថិតិក៏បានបង្ហាញទៀតថា ខណៈដែលភ្ញៀវទេសចរបរទេស បានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ សម្រាប់ខែមករាឆ្នាំ២០១៦ មានចំនួន ២៤៨.០៣៥ នាក់ គឺចំនួនភ្ញៀវមានការថយចុះ ០,៨៩% ហើយរកចំណូលបាន ៧.១៥១.២៦០ដុល្លារកើន០,៨៨% បើប្រៀបធៀប ទៅនិងខែមករា ឆ្នាំ២០១៥៕