(ភ្នំពេញ)៖ តុលាការកំពូល នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦ បានបើកសវនាការលើសំណុំរឿងអតីតផ្កាយ២យោធា ចាន់ ឫទ្ធីឌី និងគូកនម្នាក់ទៀត ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជិត៥គីឡូក្រាម។
ប្រភពព័ត៌មានបន្តថា អតីតផ្កាយ២យោធា ចាន់ ឫទ្ធីឌី និងគូកនឈ្មោះ ឌៀប ស៊ុនឡាយ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗ២០ឆ្នាំ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្ទុះលេខ 44EO ផ្លូវលំ ភូមិអូរអណ្ដូងទី១ សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១២។ ប៉ុន្តែសាលដីកានេះ ត្រូវបានជនជាប់ចោទប្តឹងសាទុក្ខមកតុលាការកំពូល៕