(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រឆាំងជំងឺកូវីដ-១៩ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចអាកបណ្ដោះអាសន្នទីតាំងធ្វើអាជីវកម្ម ៣កន្លែងទៀត ពាក់ព័ន្ធនឹងជំងឺកូវីដ១៩។
ទីតាំងទាំង៣កន្លែង ដែលត្រូវផ្អាកបណ្ដោះអាសន្ននោះរួមមាន៖
*ទី១៖ ហាងអ៊ុតសក់ វិជ្ជតា ររចនាម៉ូត ស្ថិតក្នុងភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម។
*ទី២៖ ហាងស្រីឡែន សំអាងការ នៅភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម។
*ទី៣៖ ភោជនីយដ្ឋាន ក្រវ៉ាន់ ថតក្នុងភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម៕