(ភ្នំពេញ)៖ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ រួមជាមួយលោក-លោកស្រីអភិបាលរង នាយករងរដ្ឋបាលខណ្ឌ លោកស្រីចៅសង្កាត់កាកាបទី២ លោកមេភូមិកាកាប នឹងក្រុមការងារខណ្ឌ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្តល់ជូនកម្មករកម្មការីនីប្រមាន៣០នាក់ កំពុងធ្វើចត្តាឡីស័កដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីត១៩ម្នាក់ដែលបានស្លាប់។
លោក ហែម ដារិទ្ធិ បានឲ្យដឹងថា អំណោយផ្តល់ជូន រួមមាន៖ អង្ករ១បាវ ២៥គីឡូក្រាម មី១កេស ទឹកត្រី ទឹកស៊ីអ៊ីវ សាច់ជ្រូក១គីឡូ និងបន្លែរ។
ជាមួយគ្នានេះដែរ លោកក៏បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ដល់បងប្អូនប្រជាជនទាំងអស់ផងដែរ និងសូមសំណូមពរដល់បងប្អូនឲ្យចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩៕