រាជរដ្ឋាភិបាលផ្តល់សិទ្ធិឲ្យ Wing ធ្វើប្រតិបត្តិការប្រមូលពន្ធដារ ទូទាំងប្រទេសកម្ពុជា
04-03-2016 12:32
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់សិទ្ធិឲ្យ ធនាគារឯកទេស Wing ធ្វើប្រតិបត្តិការប្រមូលពន្ធដារ នៅទូទាំងប្រទេសកម្ពុជា លើពន្ធពីរប្រភេទ គឺពន្ធ លើអចលនទ្រព្យ និងពន្ធលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ ព្រមទាំងប្រាក់ពិន័យទោសទណ្ឌ សម្រាប់ពន្ធ២ប្រភេទនេះផងដែរ។
ការចុះអនុស្សារណយោគយល់គ្នា រវាងក្រសួងសេដ្ឋកិច្ច និង ធនាគារឯកទេស Wing ស្តីពីការប្រើប្រាស់សេវា Wing ដើម្បីប្រមូលចំណូលពន្ធដារ ត្រូវបានរៀបចំឡើង នៅក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦ ដែលភាគីក្រសួងសេដ្ឋកិច្ច ចុះហត្ថលេខាដោយ លោក ជូ គឹមឡេង រដ្ឋលេខាធិការ និងភាគី Wing ដោយលោក Jojo Malolos នាយកប្រតិបត្តិ Wing។
បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលទើបចេញផ្សាយនៅថ្ងៃទី៤ ខែមីនានេះ បានដកស្រង់សម្តី លោក ជូ គឹមឡេង ថា «សារៈសំខាន់នៃការចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នានេះ គឺដើម្បីបង្កើនប្រសិទ្ធិភាព និងស័ក្តិសិទ្ធិភាព នៃការផ្តល់សេវាសាធារណៈ ជូនអ្នកជាប់ពន្ធ គ្រប់មជ្ឈដ្ឋានសំដៅធានា បាននូវការអនុវត្តឲ្យកាន់តែស៊ីជំរៅថែមទៀត នូវកំណែទម្រង់សំខាន់ៗ ជាអាទិ៍ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដែលជាស្នូលនៃអភិបាលកិច្ចល្អ»៕
ព័ត៌មានលំអិតសូមអានសេចក្តីប្រកាស ព័ត៌មានទាំងស្រុង៖