(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតគោរពជូនពរ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងលោកជំទាវឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា គង់ សំអុល ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥។

ក្នុងសារលិខិតនោះមានខ្លឹមសារថា «ស្ថិតក្នុងបរិយាកាសប្រកបដោយបីតិសោមនស្សរីករាយ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ជាបឋមនាងខ្ញុំ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមគោរពជូននូវសព្ទសាធុការពរបវរសួស្តី សិរីវឌ្ឍនា គ្រប់ប្រការ ជូន សម្តេចចៅហ្វាវាំង និងលោកជំទាវ ឧកញ៉ាធម្មាមង្គលមុនី សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លាវាងវៃ ជន្មាទីឃាយុយឺនយូរ ដើម្បី សម្តេចចៅហ្វាវាំង មានថាមពលគ្រប់គ្រាន់រួមចំណែកដឹកនាំសង្គមជាតិ និងដឹកនាំកាកបាទក្រហមកម្ពុជា ទទួលបានជោគជ័យថ្មីៗថែមទៀតគួរជាទីមោទកភាពក្រៃលែង»។

គំរូវីរៈភាពដ៏ត្រចះត្រចង់ របស់ សម្តេចចៅហ្វាវាំង «នាងខ្ញុំ និងសហការី នៃកាកបាទក្រហមកម្ពុជាទាំងអស់ សូមសម្តែងនូវសក្ខីកម្មជាវិជ្ជមាន និងសមានចិត្តគោរពអរគុណដោយក្តីស្មោះត្រង់បំផុត ចំពោះសម្តេចចៅហ្វាវាំង ក្នុងការដឹកនាំក្រសួងព្រះបរមរាជវាំង សម្រេចបានជោគជ័យកិច្ចការងារចាំបាច់ធំៗជាច្រើនថ្វាយព្រះមហាក្សត្រ និង សម្តេចម៉ែ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងបានចំណាយពេលវេលាដ៏មមាញឹក ដោយយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី ទេពកោសល្យដ៏ប៉ិនប្រសព្វ រួមចំណែកដឹកនាំបេសកកម្មមនុស្សធម៌ សំដៅយកចិត្តទុកដាក់ពីទុក្ខលំបាក និងសុខុមាលភាព របស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបានទាន់ពេលវេលាជានិច្ច ស្របតាមព្រះរាជវីរគំរូមនុស្សធម៌ដ៏ផូរផង់ នៃ ហ្លួងម៉ែជាអម្ចាស់ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយទទួលបាននូវជោគជ័យដ៏គាប់ប្រសើរជាបន្តបន្ទាប់»។

ក្នុងឱកាសឆ្នាំថ្មីនេះ «នាងខ្ញុំសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស ទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ព្រះនាម មណ្ឌាទេវី សូមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំ សម្តេចចៅហ្វាវាំង និង លោកជំទាវ ឧកញ៉ាធម្មាមង្គលមុនី ព្រមទាំងបុត្រា បុត្រី បុត្រប្រសា ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរ ទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូន សម្តេចចៅហ្វាវាំង និងលោកជំទាវ៖