(ភ្នំពេញ)៖ Facebook «រឿងពិត CNRP» បានបន្តទម្លាយសារសំឡេងឆ្លងឆ្លើយលោក កឹម សុខា វគ្គទី១១ «លោក កឹម សុខា ទូរស័ព្ទហៅប្រពន្ធចុង ឈ្មោះ យ៉េស ទៅរួមរ័ក្សនៅសណ្ឋាគារ World Star» ។ (សូមស្តាប់សម្លេង ដែលមានចំនួនជិត២នាទី)។ ក្រៅពីសម្លេងវគ្គទី១១៖ ម្ចាស់ Facebook «រឿងពិត CNRP» បានសរសេររៀបរាប់ដោយស្រង់សំដីឆ្លងឆ្លើយគ្នា រវាងលោក កឹម សុខា និងស្រីកំណាន់ ដូចខាងក្រោម៖
លោក កឹម សុខា ទូរស័ព្ទហៅប្រពន្ធចុង ឈ្មោះយ៉េស (ម៉ាក់នីតា) ជាជនជាតិយួន ឱ្យទៅរកខ្លួននៅសណ្ឋាគារ World Star ដើម្បីរួមរ័ក្សគ្នា។ គិតៗទៅ លោក កឹម សុខា ពិតជាមនុស្សល្មោភកាមមែន ដែលនៅគ្រប់ទីកន្លែង និងស្ទើរតែរាល់ថ្ងៃ គឺតែងតែណាត់ ប្រពន្ធចុង និងស្រីស្នេហ៍របស់ខ្លួនផ្សេងៗគ្នា ទៅរួមរ័ក្សទាំងនៅផ្ទះ និងនៅតាមសណ្ឋាគារ។ ទង្វើអសីលធម៌ក្បត់ប្រពន្ធដើម របស់លោក កឹម សុខា តែងតែត្រូវបានបិទបាំង អស់រយៈពេលជាយូរមកហើយ ហើយនៅចំពោះមុខប្រជាពលរដ្ឋពេលចុះមូលដ្ឋាន លោក កឹម សុខា តែងតែលើកឡើងថា ខ្លួនតែងតែគិតគូពីប្រទេសជាតិ ប៉ុន្តែការពិតគឺវាមិនដូច្នេះទេ ព្រោះថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិរូបនេះ បានចំណាយពេលវេលារបស់គាត់តែទៅលើស្រីស្នេហ៍ និងរឿងផ្លូវភេទតែប៉ុណ្ណោះ។
ថ្ងៃនេះខ្ញុំសូមបង្ហោះនូវសម្រង់សម្តី និងសំឡេងដើម របស់លោក កឹម សុខា និយាយតាមទូរស័ព្ទណាត់ប្រពន្ធចុងលួចលាក់ ឈ្មោះ យ៉េស (ម៉ាក់អានីតា) ជនជាតិយួនឱ្យទៅរួមរ័ក្សជាមួយខ្លួននៅសណ្ឋានគារដូចតទៅ៖
ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០១១
លោក កឹម សុខា-ម៉ាក់នីតា (ឆ្លើយឆ្លងតាមទូរស័ព្ទ)
កឹម សុខា៖ យ៉ាងម៉េចហើយ?
ម៉ាក់នីតា៖ ដេកលក់ (បំដៅកូន នីតតា ដេកលក់) ហើយ។
កឹម សុខា៖ ដេកលក់ហើយអត់មកទេ?
ម៉ាក់នីតា៖ អាមួយនេះ (នីតតា) ដេកហើយ។
កឹម សុខា៖ បើលក់ហើយម៉េចក៏មិនមក?
ម៉ាក់នីតា៖ មិនដឹងទទឹកភ្លៀងទេ មិនយកឡានមកដឹកគេភ្លៀងស្រិចៗ។
កឹម សុខា៖ អញ្ចឹងមិនបាច់មកទេភ្លៀងអញ្ចឹង ហើយអានោះ (នីតតា) លក់ហើយម៉េចក៏មិនមក មានអីជិះឡានទៅម៉េចរួច ចូលក្នុងផ្ទះមើលតែសម្បកក្តាម។
ម៉ាក់នីតា៖ ថាពូកែមើលងាយគេណាស់ ខ្លួនហេវណាស់។
កឹម សុខា៖ មកខ្លួនកុម្មង់ឱ្យញាំ។
ម៉ាក់នីតា៖ ហ្នឹងហើយ ចាំខ្លួនតេឱ្យកង់បីគេមក។
កឹម សុខា៖ មកឱ្យលឿនកុំយូរពេក តែនេះយប់ហើយ។
ម៉ាក់នីតា៖ អត់ឱ្យស្លៀកខោពាក់អាវទេ?
កឹម សុខា៖ ថាមិនបាច់ស្លៀកទេ មកឱ្យលឿន។
ម៉ាក់នីតា៖ ទៅស្រាតដោះអាវឥឡូវ នៅឯណាឥឡូវ?
កឹម សុខា៖ (ហុចទូរស័ព្ទឱ្យស្រ្តីម្នាក់ទៀតនិយាយប្រាប់ស្រីកំណាន់)។ ស្រីនោះថា មក World Star បន្ទប់ 311 មកដល់ហ្អែងឡើង Hotel តែម្តងមិនបាច់សួរគេទេ 311 (បន្ទប់ 311)។
ម៉ាក់នីតា៖ ខ្លួនមិនដែលសួរទេ ឡើងរាល់ដង។
សូមស្តាប់សម្លេងឆ្លើយឆ្លងគ្នា រវាងលោក កឹម សុខា ជាមួយនិងប្រពន្ធចុង
ឈ្មោះ យ៉េស ហៅម៉ាក់អានីតា ដូចខាងក្រោម៖
លោក កឹម សុខា ទូរស័ព្ទហៅប្រពន្ធចុង ឈ្មោះ យ៉េស ទៅរួមរ័ក្សនៅសណ្ឋ...រឿងអាស្រូវ កឹម សុខា វគ្គទី១១ លោក កឹម សុខា ទូរស័ព្ទហៅប្រពន្ធចុង ឈ្មោះ យ៉េស ទៅរួមរ័ក្សនៅសណ្ឋាគារ World Star៖
Posted by រឿងពិត CNRP on Thursday, March 3, 2016