(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចផ្អាកបណ្ដោះអាសន្ននៅបន្ទប់ពិគ្រោះព្យាបាលជំងឺកូវីដ ស៊ន បូរិទ្ធ ដែលមានទីតាំងនៅក្បែរផ្សារព្រៃទទឹង ស្ថិតក្នុងឃុំព្រៃវៀន ស្រុកព្រៃឈរ ក្រោយអ្នកកើតជំងឺកូវីដ១៩បានទៅទីនោះ។
សេចក្ដីសម្រេចរបស់លោក អ៊ុន ចាន់ដា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះថា «ត្រូវផ្អាកជាបណ្ដោះអាសន្ននៅបន្ទប់ពិគ្រោះព្យាបាលជំងឺ ស៊ន បូរិទ្ធ ស្ថិតនៅភូមិព្រឹងបីដើម ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ ឈ្មោះ ធឿន ណារ៉ង»។
ខាងក្រោមនេះជាសេចក្ដីសម្រេចរបស់អភិបាលខេត្ដកំពង់ចាម៖