(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីសម្រេចដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលមានថិរវេលាអនុវត្តរយៈពេល ២សប្ដាហ៍ គិតចាប់ពីថ្ងៃទី១០-២៣ ខែមេសា ឆ្នាំ២០២១។

បើតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ បានឱ្យដឹងថា តាមរយៈសេចក្ដីសម្រេចខាងលើនេះ ត្រូវបានផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពអាជីវកម្ម ចំពោះតូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីយដ្ឋាននៅតាមសណ្ឋាគារ ។ល។ ដែលទទួលអតិថិជនចូលមកទទួលទានអាហារ ភេសជ្ជៈ ឬទទួលទានគ្រឿងស្រវឹង នៅចន្លោះពីម៉ោង ៨យប់ ដល់ម៉ោង ៥ព្រឹក ជាកំហិត ប៉ុន្តែទីតាំងអាជីវកម្មទាំងនោះអាចលក់ជាលក្ខណៈវេចខ្ចប់បាន។

ខាងក្រោមនេះជាសេចក្ដីលម្អិតបន្ថែមក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប៖