(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៣៥,២៩៥,៦២២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២,៩២៨,៥៥៩នាក់ និងជាសះស្បើយឡើងវិញ ១០៨,៨៥៩,៩១៧នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣១,៨០២,៧៧២នាក់ ស្លាប់ចំនួន ៥៧៤,៨៤០នាក់ និងជាសះស្បើយចំនួន ២៤,៣៤៦,៧៦៦នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ១៣,៣៧៥,៤១៤នាក់ ស្លាប់ចំនួន ៣៤៨,៩៣៤នាក់ និងជាសះស្បើយ ១១,៧៩១, ៨៨៥នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា។ ឥណ្ឌា មានអ្នកឆ្លង ១៣,២០២,៧៨៣នាក់ ស្លាប់ ១៦៨,៤៦៧នាក់ និងជាសះស្បើយ ១១, ៩៨៧,៩៤០នាក់។
ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖