(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៩ ខែមសា ឆ្នាំ២០២១នេះ ចេញប្រកាសរួមមួយ ស្តីពីការពិន័យអន្តរាការណ៍ចំពោះបុគ្គលដែលមិនគោរពវិធានការដ្ឋបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
តាមប្រការ១ នៃប្រកាសអន្តរក្រសួងនេះ បានកំណត់ថា ការពិន័យអន្តរការណ៍ចំពោះបុគ្គលដែលមិនគោរពវិធាការរដ្ឋបាល ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ជាសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
ចំណែកប្រការ២ បានចែងថា ចំពោះបុគ្គលដែលមិនគោរពដោយចេតនានូវវិធានការរដ្ឋបាល ត្រូវដាក់ទណ្ឌកម្មពិន័យអន្តរការណ៍ជាប្រាក់ពី១លាន ទៅ៥លានរៀ ដោយមិនគិតលើបទល្មើសព្រហ្មទណ្ឌដទៃទៀត។
កម្រិតទឹកប្រាក់សម្រាប់ការដាក់ទណ្ឌកម្មពិន័យអន្តរការណ៍ទៅតាមវិធានការរដ្ឋបាលនីមួយៗ ចំពោះបុគ្គលដែលមិនគោរពដោយចេតនានូវវិធានការរដ្ឋបាល ត្រូវសម្រេចដោយរដ្ឋបាលរាជធានីខេត្តសាមីនីមួយៗ៕
ខាងក្រោមនេះជាសេចក្តីប្រកាសអន្តរក្រសួងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន៖