(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជូនពរសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងឈានមកដល់នៅសប្តាហ៍ក្រោយនេះ។

នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ សម្តេចតេជោ ហ៊ុន សែន និងមន្ត្រីរាជការទូទាំងប្រទេស សូមសម្តែងនូវអំណរសាទរឥតឧបមា និងចូលរួមជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល មហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សូមបានសមប្រកបដោយបញ្ញាញាណភ្លឺថ្លា កាយពលរឹងមាំ សុខភាពល្អបរិបូណ៌ ជន្មាយុយឺនយូរ ដើម្បីដឹកនាំ ព្រឹទ្ធសភាដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូលនៃព្រះរាជាណាចក្រកម្ពុជាឱ្យទទួលបាននូវស្នាដៃថ្មីៗជាច្រើន ថែមទៀតក្នុងការរួមចំណែកស្តារ អភិវឌ្ឍ និងកែទម្រង់រដ្ឋស៊ីជម្រៅលើគ្រប់វិស័យ ព្រមទាំងសម្រេចបាននូវសមិទ្ធផលនានា ដើម្បីវឌ្ឍនភាពជាតិមាតុភូមិកម្ពុជាជាទីស្រឡាញ់។

ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សវិសេសវិសាលនេះ សម្តេចតេជោ និងមន្ត្រីរាជការទាំងអស់ សូមលើកហត្ថបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ពិសេសទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័កព្រះនាមមណ្ឌាទេវី សូមព្រះអង្គតាមជួយថែរក្សាអភិបាលប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការ ចំពោះសម្តេចវិបុលសេនាភក្តី និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី បុត្រប្រសា ចៅប្រុសចៅស្រី ជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្ត កុំបីឃ្លាំង ឃ្លាតឡើយ៕