(សៀមរាប)៖ ចាប់ពីថ្ងៃទី០៧-២០ ខែមេសា ឆ្នាំ២០២១ ការទស្សនាប្រាសាទក្នុងឧទ្យានអង្គរ ត្រូវបានបិទក្នុងគោលបំណងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានបង្កឱកាសល្អសម្រាប់អាជ្ញាធរជាតិអប្សរាបង្កើនសកម្មភាពថែទាំ និងសម្អាតតាមទីតាំងប្រាសាទផ្សេងៗក្នុងរមណីយដ្ឋានអង្គរ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ មន្ត្រី បុគ្គលិកដែលប្រចាំការនៅតាមប្រាសាទ រួមមាន ភ្នាក់ងារទេសចរណ៍ និងភ្នាក់ងារសណ្តាប់ធ្នាប់ បានរួមគ្នាសម្អាតតាមទីតាំងផ្សេងៗជាច្រើនក្នុងរមណីយដ្ឋានអង្គរ។
សកម្មភាពការងារនេះ នឹងបន្តរហូតក្នុងកំលុងពេលដែលរមណីយដ្ឋានអង្គរ ត្រូវបានបិទការទស្សនារហូតដល់ពេលបើកធម្មតាវិញ៕