(ភ្នំពេញ)៖ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៣លើក ក្នុងនោះយប់៦លើក បណ្តាលឲ្យមនុស្សស្លាប់៨នាក់ រងរបួសធ្ងន់ ១៥នាក់ និងរបួសស្រាល១៦នាក់ នេះបើយោងតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ទាំង១៣លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន១៧គ្រឿង រួមមានម៉ូតូចំនួន១០គ្រឿង រថយន្តធុនតូចចំនួន ២គ្រឿង រថយន្តធុនធំចំនួន៣គ្រឿង, យានផ្សេងៗ២គ្រឿង និងអ្នកថ្មើរជើង២នាក់ ហើយមូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, មិនគោរពសិទ្ធិ, បត់គ្រោះថ្នាក់, ស្រវឹង, ងងុយដេក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៧នាក់ (យប់៣នាក់)។
ជាមួយគ្នានេះដែរ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦ម្សិលមិញ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៩,៥៥៤គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ៤,៨១៦គ្រឿង ពិន័យសរុប ៤,៧៣៨គ្រឿង និងអប់រំអ្នក មិនពាក់មួកសុវត្ថិភាព ១,៩២៧នាក់ ៕