(កូរ៉េខាងជើង)៖ ប្រធានាធិបតីកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសនិងដាក់បញ្ជាឲ្យកងទ័ព នៅក្នុងប្រទេសរបស់លោក ត្រៀមជាស្រេចជាដើម្បីប្រើប្រាស់ អាវុធប្រល័យលោកនុយក្លេអ៊ែរ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន របស់កូរ៉េខាងជើង ចេញផ្សាយដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦។
លោក គីម ជុងអ៊ុន បានថ្លែងបញ្ជាឲ្យកម្លាំងកងទ័ពទាំងអស់នៅក្នុងប្រទេស ត្រៀមខ្លួនជាស្រេចដើម្បី ប្រើប្រាស់អាវុធនុយក្លេអ៊ែរ វាយប្រហារ ប្រសិនជាមានស្ថានភាពជាយថាហេតុ ណាមួយកើតឡើង។
សូមជំរាបថា កាលពីម្សិលមិញប្រទេសកូរ៉េខាងជើង បានធ្វើការបាញ់សាកល្បងគ្រាប់មីស៊ីលរយៈចម្ងាយមធ្យម បន្ថែមទៀត បន្ទាប់ពីអង្គការសហប្រជាជាតិ រៀបចំធ្វើការបោះឆ្នោតដើម្បីអនុម័តចេញនូវទណ្ឌកម្មសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ប្រឆាំងនឹងរដ្ឋកុម្មុយនិស្ត មួយនេះ កាលពីថ្ងៃពុធម្សិលមិញ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមីនា ឆ្នាំ២០១៦៕