Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៣នាក់ទៀត នៅក្នុងខណ្ឌឬស្សីកែវ

09-04-2021 09:14

(ភ្នំពេញ)៖ មនុស្សចំនួន៣នាក់ទៀត ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ នៅក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ នាយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ហើយត្រូវបានរថយន្តសង្គ្រោះបន្ទាន់ បានមកដឹកពួកគាត់ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យហើយ។

លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខណ្ឌប្ញស្សីកែវថា នៅយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២២៖៣០នាទី អាជ្ញាធរនៃរដ្ឋបាលខណ្ឌប្ញស្សីកែវ និងក្រុមគ្រូពេទ្យ បានស្វែងរកឃើញ អ្នកវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន០៣នាក់រួមមាន៖

ទី១៖ ស្ត្រី អាយុ២៦ឆ្នាំ មានទីលំនៅ នៅបុរីមង្គលភ្នំពេញ ផ្ទះលេខ AC ៣១ ផ្លូវB1 ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
ទី២៖ បុរស អាយុ៥៣ឆ្នាំ មានទីលំនៅ នៅផ្ទះលេខ៣៨ ផ្លូវ៩០៧ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (អ្នកលក់ឥវ៉ាន់សែនព្រេននៅផ្សារអូរប្ញស្សី)
ទី៣៖ បុរស អាយុ៤១ឆ្នាំ មានទីលំនៅ នៅផ្ទះលេខ២៧៣A ផ្លូវបេតុង សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (ប្រពន្ធរបស់គាត់ជាអ្នកលក់បន្លែនៅផ្សារអូរប្ញស្សី)។

លោក ជា ពិសី បានផ្ញើសារក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៕