(ប៉េកាំង)៖ ប្រទេសចិន និងកម្ពុជាជាប្រទេសជិតខាងដ៏មេត្រីភាព ប្រទេសទាំង២មានចំណងមិត្តភាពប្រពៃណីដ៏យូរលង់។ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានយាងមកពិនិត្យព្រះរាជសុខភាព នៅប្រទេសចិនជារៀងរាល់ឆ្នាំនេះ បានបង្ហាញពីការទុកព្រះទ័យ ចំពោះប្រទេសចិន។
ឆ្នាំ២០២១ជាខួបទី ១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនិស្តចិន។ ថ្ងៃនេះសូមទស្សនាពីរូបថត ដែលបង្ហាញនៅក្នុងអំឡុងពេលនៅប្រទេសចិន តើព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានយាងទៅទស្សនកិច្ច នៅទីតាំងរបស់បក្សកុម្មុយនិស្តចិនណាខ្លះ ហើយកន្លែងទាំងនេះមានអត្ថន័យសំខាន់អ្វី ចំពោះការអភិវឌ្ឍរបស់បក្សកុម្មុយនិស្តចិន?
ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជាបានយាងបំពេញព្រះរាជទស្សនកិច្ច ទីតាំងនៃសមាជបក្សកុម្មុយនិស្តចិនលើកទី១។ ទ្រង់បានមានព្រះបន្ទូលថា «ទីនេះគឺជាទីកន្លែង ដែលមានសារៈសំខាន់ខាងនយោបាយ និងប្រវត្តិសាស្ត្រដ៏អស្ចារ្យ។ ទីតាំងនៃសមាជជាតិលើកទី១ របស់បក្សកុម្មុយនិស្តចិនបានឲ្យយើងមើលឃើញ ពីប្រវត្តិសាស្ត្ររបស់បក្សកុម្មុយនិស្តចិន ដែលបានឆ្លងកាត់ការលំបាកយ៉ាងច្រើន ក្នុងការកសាងប្រទេស និងបម្រើប្រជាជន»។
ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី យាងបំពេញព្រះរាជទស្សនកិច្ចនៅសារមន្ទីរបដិវត្តន៍ Nanhu ក្រុង Jiaxing ហើយយាងទស្សននាវាដែលជាកន្លែងបិទសម័យប្រជុំ នៃសមាជបក្សកុម្មុយនិស្តចិនលើកទី១។
ខេត្ត Zhejiang ប្រទេសចិនជាកន្លែងដែលនាវាបដិវត្តន៍ចិនចេញដំណើរ និងកំណែទម្រង់មុនគេ។ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានមានព្រះបន្ទូលថា «ខ្ញុំមានក្តីសប្បាយរីករាយ ដែលមកបំពេញទស្សនកិច្ចម្តងទៀតនៅខេត្ត Zhejiang ការអភិវឌ្ឍដោយល្បឿនលឿន នៃសេដ្ឋកិច្ចសង្គមនៅខេត្ត Zhejiang បានធ្វើឱ្យខ្ញុំមានចំណាប់អារម្មរណ៍យ៉ាងខ្លាំង ចំពោះសមិទ្ធផលដែលបក្សកុម្មុយនិស្តចិនទទួលបាន។ ខ្ញុំសូមជូនពរប្រទេសចិនឱ្យទទួលបាន ការវិវឌ្ឍរីកចម្រើនកាន់តែច្រើន ក្រោមការដឹកនាំរបស់ឯកឧត្តម ស៊ី ជីនភីង ប្រធានរដ្ឋចិន»។
ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជាបានយាងបំពេញព្រះរាជទស្សនកិច្ច នៅទីតាំងសមាជបក្សកុម្មុយនិស្តចិនលើកទី ៧ នៅតំបន់ Yangjialing ក្រុង Yan’an។ តំបន់ Yangjialing ជាកន្លែងដែលថ្នាក់ដឹកនាំ នៃមជ្ឈិមបក្សកុម្មុយនិស្តចិន បានស្នាក់នៅពីខែវិច្ឆិកា ឆ្នាំ១៩៣៨ ដល់ខែមីនា ឆ្នាំ១៩៤៧។
ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានយាងបំពេញព្រះរាជទស្សនកិច្ច នៅភូមិ Liangjiahe និងបានទស្សនាសារមន្ទីរប្រវត្តិសាស្ត្ររបស់ភូមិ និងទីលំនៅចាស់របស់យុវជនមានចំណេះដឹង ដែលទៅធ្វើការនៅជនបទ។ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ព្រះសណ្តាប់នូវការឧទ្ទេសនាមរបស់បុគ្គលិក ហើយមានក្តីរភើបដោយសារក្តីស្រឡាញ់របស់លោក ស៊ី ជីនភីង ចំពោះប្រជាជន ព្រមនិងកោតសរសើរខ្ពស់ ចំពោះកិច្ចការដ៏មហិមារបស់បក្សកុម្មុយនិស្តចិន៕