(ភ្នំពេញ)៖ ក្រុមហ៊ុន AEON Group រួមមាន៖ ១៖ AEON MALL (CAMBODIA) CO., LTD ២៖ AEON (CAMBODIA) CO., LTD ៣៖ AEON SPECIALIZED BANK (CAMBODIA) PLC ៤៖ Branch of Aeon Delight (Vietnam) Company Limited នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសបរិច្ចាគថវិកាចំនួន ១០,០០០ ដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ។
សូមជម្រាបថា គិតត្រឹមម៉ោង ៧៖០០ នាទីព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី រហូតដល់ ១១៣នាក់ ដែលភាគច្រើនជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺ ៩០នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។