(ភ្នំពេញ)៖ បុរសអនាថាម្នាក់ ដើរធ្វើការឲ្យគេដូរបាយមួយថ្ងៃ ដើម្បីរស់មួយថ្ងៃ ហើយបានចង-កសម្លាប់ខ្លួន នៅផ្ទះទិញលក់អេតចាយ ដែលជាកន្លែង ដែលខ្លួនធ្លាប់ចេញចូល ទៅជួយធ្វើការ នៅទីនោះបង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនៅថ្ងៃទី៣ ខែមីនា ២០១៦។ ជនរងគ្រោះធ្វើអត្តឃាតនៅផ្ទះលក់អេតចាយ ដែលមានម្ចាស់ឈ្មោះ ញ៉ែម សំអូន ភេទស្រី អាយុ៤២ឆ្នាំ មុខរបរទិញ និងលក់អេតចាយ ស្ថិតក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ។ សពជនអនាថានេះ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចរៀបចំទុកដាក់នៅវត្តដើម្បីបូជាហើយ៕