(ភ្នំពេញ)៖ នៅយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦នេះ ​ម្ចាស់ Facebook «រឿងពិត CNRP» បានបន្តទម្លាយសារសំឡេងឆ្លងឆ្លើយលោក កឹម សុខា វគ្គទី១០។ (សូមស្តាប់សម្លេង ដែលមានចំនួនជាង១០នាទី)។ ក្រៅពីសម្លេងវគ្គទី១០៖ ម្ចាស់ Facebook «រឿងពិត CNRP» បានសរសេររៀបរាប់ដោយស្រង់សំដីឆ្លងឆ្លើយគ្នា រវាងលោក កឹម សុខា និងស្រីកំណាន់ ​ដូចខាងក្រោម៖

ថ្ងៃទី២៧ ខែ០៧ ឆ្នាំ២០១១៖ លោក កឹម សុខា-ស្រីកំណាន់ (ឆ្លើយឆ្លងគ្នាតាមទូរស័ព្ទ)
ស្រីកំណាន់៖ មានការអី?
កឹម សុខា៖ ប្រយ័ត្ន ប្រហែសៗហ្នឹង ជួលផ្ទះនៅទៅ។
ស្រីកំណាន់៖ ចាំដាច់ខែសិន។
កឹម សុខា៖ ហើយ អាពៅ មកអង្កាល់?
ស្រីកំណាន់៖ មិនដឹងអង្កាល់ទេ រកឈ្នួលធ្វើស្រែមិនបានទេ (នៅខេត្តស្វាយរៀង) មានទឹកហើយអត់មានឈ្នួលទៀត ចាំមើលតេឱ្យវាទៅរកទៀតមើល ខ្លួនថាចាំមើល២-៣ ថ្ងៃទៀតដាក់តម្លៃផ្ទះហ្នឹងមើល (សំដៅផ្ទះស្រីកំណាន់នៅបឹងកក់)។
កឹម សុខា៖ ហ្នឹងហើយដាក់លក់ទៅ ឥឡូវខ្លួននៅញាំបាយម្នាក់ឯង យាយ (ប្រពន្ធកឹម សុខា) ទៅកាន់ទុក្ខបងគាត់ស្លាប់ ខ្លួនអត់កាន់ទុក្ខអីទេ ព្រោះគេអត់មានចែកកេរ្តិ៍ឱ្យខ្លួនផង។
ស្រីកំណាន់៖ ចាំបាច់គេចែក ចុះសាច់ទាំងដុំៗហ្នឹង។
កឹម សុខា៖ ខ្លួនឥឡូវស្រេកឃ្លានហើយ ខានតែប៉ុន្មានថ្ងៃស្រេកឃ្លាន ហើយឥឡូវចាំមើលដើររកផ្ទះទៀត ដាក់ផ្ទះហ្នឹងលក់ទៅ ឈប់នៅរញ៉េរញ៉ៃ។
ស្រីកំណាន់៖ ចាំមើលថា 2-3 ថ្ងៃទៀតទៅដាក់លក់។
កឹម សុខា៖ ដាក់មើលតើលក់បានប៉ុន្មាន ឥឡូវហ្អែងស្លៀកពាក់ខោអាវម៉ាស្សាមកធ្វើឱ្យខ្លួននៅផ្ទះបន្តិច។
ស្រីកំណាន់៖ មិនដឹងទៅរកខោអាវឯណាទេ ក្រវាត់ចោលបាត់ហើយ។
កឹម សុខា៖ ពាក់អាវយឺតមកជិះម៉ូតូឌុបមក ហើយចាំខ្លួនប្រាប់យាយ (ប្រពន្ធ កឹម សុខា) ថាខ្លួនហៅអ្នកធ្វើសរសៃមកធ្វើនៅផ្ទះ។
ស្រីកំណាន់៖ គេពន្លាត់ស្បែកអស់មិនបានទេ។
កឹម សុខា៖ មិនអីទេ។
ស្រីកំណាន់៖ ខ្ជិលណាស់ គេហែកខ្លួនស៊ីអស់។ (អាចស្រីកំណាន់នេះពីមុនជាស្រីម៉ាស្សា)។
សូមស្តាប់សម្លេងឆ្លើយឆ្លងគ្នា រវាងលោក កឹម សុខា ជាមួយនិងប្រពន្ធចុង ឈ្មោះ យ៉េស ហៅម៉ាក់អានីតា ដូចខាងក្រោម៖

 

លោក កឹម សុខា ឆ្លៀតពេលប្រពន្ធទៅបុណ្យសពបងប្អូន ណាត់ប្រពន្ធចុង ទៅ...

រឿងអាស្រូវ កឹម សុខា វគ្គទី១០លោក កឹម សុខា ឆ្លៀតពេលប្រពន្ធទៅបុណ្យសពបងប្អូនណាត់ប្រពន្ធចុង

Posted by រឿងពិត CNRP on Thursday, March 3, 2016